មិនធម្មតា! ក្រៅតែជាផ្លូវជាតិវែងជាងគេ ផ្លូវជាតិលេខ៥ ក៏ជាផ្នែកដ៏សំខាន់តភ្ជាប់ប្រទេស៤នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៥ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ ប៉ុន្ដែផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ។ ការលើកឡើងនេះត្រូវបានធ្វើនៅក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​“កំណាត់ផ្លូវជាតិលេខ៥​ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

196
សម្ដេចមានប្រសាសន៍បន្ដថា ផ្លូវជាតិលេខ៥ នេះក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ផងដែរ ។

 

នៅក្នុងក្របខណ្ឌតំបន់, ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន, ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា, ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ ១ (AH1) ។

 

សូមជម្រាបថា ផ្លូវជាតិលេខ ៥ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ។ ក្នុងនោះចំពោះការធ្វើឲ្យប្រសើរឡើងវិញត្រូវបានបានបែងចែកជា ៣ កំណាត់ រួមមាន៖ (១.) កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», (២.) កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង (៣.) កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់​សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន៕

 

400299852 316423174523524 1767544558446524119 N

393773112 316423244523517 9042924096836370149 N

400182539 316423187856856 8830452189531576992 N