ក្រុមហ៊ុនជប៉ុនជាង ១០ ជួបពិភាក្សាជាមួយ ING Holdings ដើម្បីស្វែងរកឱកាសវិនិយោគនៅនៅខ្មែរពិសេសនៅក្រុងរណប ING City

នាពេលថ្មីៗនេះអ្នកវិនិយោគិនជប៉ុនជាង ១០ ក្រុមហ៊ុនដែលរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ បានជួបពិភាក្សាជាមួយ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd.) និងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន រួមមាន លោក អ៊ឹង ស៊ីវម៉េង និងលោក អ៊ឹង ស៊ីវខូវ។ ជំនួបខាងលើនេះមានការរៀបចំនិងសម្របសម្រួលដោយក្រុមហ៊ុន UR Linkage Co.,Ltd. តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

 

 

353

 

នេះយោងតាមការចុះផ្សាយពីក្រុមហ៊ុន អាយអិនជី ហូលឌីង ជំនួបដ៏សំខាន់នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផ្ទាល់ ក្នុងគោលបំណងនាំយកនូវអ្នកវិនិយោគិនដែលមកពីបណ្ដាក្រុមហ៊ុនធំៗនៅប្រទេសជប៉ុនមកស្វែងយល់ពីបរិយាកាសនិងស្ថានភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាពិសេសនៅក្នុងគម្រោងទីក្រុងរណប អ៊ឹង ស៊ីធី (ING City) ដែលជាតំបន់អភិវឌ្ឍន៍មានសក្ដានុពលជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍ធំជាច្រើន ជាពិសេសផ្សារទំនើបខ្នាតយក្សរបស់ជប៉ុន អ៊ឹអន មានជ័យ។

 

ក្រោយកិច្ចពិភាក្សា ប្រតិភូវិនិយោគទាំងអស់បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅទីក្រុងរណប ING City និងបានលើកឡើងថាគម្រោងទីក្រុងរណប ING City ជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយគោរពតាមគោលការណ៍បរិស្ថានរួមបញ្ចូលនៃការអភិវឌ្ឍបែបបៃតង និងជាទីក្រុងឆ្លាតវៃ៕

 

352

350

349