ថ្ងៃស្អែកនេះ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ២០០ គីឡូម៉ែត្រនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ

កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រែកក្ដាម រហូតទៅដល់ខេត្ដបាត់ដំបង ដែលមានប្រវែងសរុប ២៤៦.១៥ គីឡូម៉ែត្រនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីចំណាយពេលសាងសង់រយៈពេលជាច្រើនឆ្នាំមក។ ហើយការសម្ពោធដាក់កឲ្យប្រើប្រាស់នេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

យោងតាមការចុះផ្សាយនៅក្នុងហ្វេសប៊ុកផេកសម្តេចធិបតីនាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែវិច្ឆិកា នេះបានឲ្យដឹងថា ក្រៅពីការសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបងនេះ ក៏មានកម្មវិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គូម៉ែត្រថែមទៀតផង។

393773112 316423244523517 9042924096836370149 N

 

សូមជម្រាបថា គម្រោងធ្វើកឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ នេះមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដចំនួន ៥ រួមមាន៖ ខេត្ដកណ្ដាល​ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា ៣ កំណាត់ ដោយក្នុងកំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលគ្រោងចំណាយថវិកាចំនួន ៥០០ លានដុល្លារឯណោះ។

 

ហើយការធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិខាងលើនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕

 

399874721 313663224799519 7091743024416649836 N

400182539 316423187856856 8830452189531576992 N

400299852 316423174523524 1767544558446524119 N